ដៃគូសន្ទនាថ្មីសម្តេចតេជោ ហ៊ុន សែន-លោក កឹម សុខា នាំពន្លឺថ្មីនៃឆាកនយោបាយនៅកម្ពុជា ខណៈលោក សម រង្ស៊ី ក្លាយជាតួអង្គក្រៅឆាក

FN ៖ វិមានរដ្ឋសភា ដែលធ្លាប់តែមានសភាពហាក់អួរអ័ព្ទអស់រយៈពេលជាងមួយឆ្នាំមកហើយ ព្រោះតែកិច្ចប្រជុំភាគច្រើនត្រូវបានពហិការដោយតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលជាសំឡេងភាគតិចនោះ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានទទួលពន្លឺភ្លឺចិញ្ចែងចិញ្ចាចជាថ្មី ដោយសារទទួលបានវត្តមានរបស់តំណាងរាស្រ្ត នៃគណបក្សជាប់ឆ្នោតទាំងពីរដឹកដៃគ្នាយ៉ាងត្រសងចូលទៅអង្គុយតាមកៅអីរៀងៗខ្លួន ដើម្បីជជែកដោះស្រាយការងារជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៧ នៃនីតិកាលទី៥ នាព្រឹកមិញនេះ តំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិសរុប ១០៤រូប បានចូលប្រជុំរួមគ្នា តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺការវិលត្រឡប់ចូលវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលទើបទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្បិតលោក កឹម សុខា បានខកខានចូលប្រជុំសភាអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីរូបលោកត្រូវបានដកចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។ ការវិលត្រឡប់ចូលក្នុងវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា នាពេលនេះ មិនមែនក្នុងនាមជាអនុប្រធានទី១ នៃរដ្ឋសភាដូចពេលមុនទៀតនោះទេ គឺចូលក្នុងនាមជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច ជាតំណែងធ្លាប់គ្រប់គ្រងដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ តំណែងថ្មីនៅក្នុងវិមានរដ្ឋសភាសម្រាប់ លោក កឹម សុខា បានធ្វើឲ្យរូបលោកមានសិទ្ធិជជែកពិភាក្សាការងារប្រទេសជាតិ … Continue reading ដៃគូសន្ទនាថ្មីសម្តេចតេជោ ហ៊ុន សែន-លោក កឹម សុខា នាំពន្លឺថ្មីនៃឆាកនយោបាយនៅកម្ពុជា ខណៈលោក សម រង្ស៊ី ក្លាយជាតួអង្គក្រៅឆាក